កុមារម្នាក់បានស្លាប់ពេលដឹកយកទៅមន្ទីរពេទ្យ និងមនុស្សចំនួន២នាក់ទៀតបានរងរបួសស្រាល ក្រោយពីពួកគេបានយកគ្រាប់មិនទាន់ផ្ទុះដែលកប់នៅក្នុងដីមកវាយបំបែកដើម្បីយករំសេវ បណ្តាលឲ្យផ្ទុះ កាលពីវេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែមេសា ម្សិលមិញ នៅចំណុចភូមិត្រពាំងព្រីង ក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជាក់ថា
១-ឈ្មោះ ពឿន ពៅ ភេទប្រុស អាយុ ១២ឆ្នាំ ស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ ។
២-ឈ្មោះ ម៉ុត សំណាង ភេទប្រុស អាយុ២៩ឆ្នាំ (របួសធ្ងន់ដាច់ប្រអប់ដៃស្ដាំ) ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម។
៣-ឈ្មោះ បេ គួយ ភេទប្រុស អាយុ៧៨ ឆ្នាំ (របួសស្រាល) បញ្ជូនទៅព្យាបាល នៅ មន្ទីរពេទ្យបង្អែកស្រុក។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីផ្ទុះនេះ គឺពួកគេរើសបានគ្រាប់កប់ក្នុងដីដែលកំពុងភ្ជួរ ហើយក៏បានយកមកដំចាក់យករំសេវ ក៏បណ្ដាលឲ្យផ្ទុះតែម្តង៕