សង្គម

ក្រោយអនុគណស្រុកអង្គរបុរីដេញព្រះសង្ឃពីរអង្គចេញពីវត្តគំនូរ ស្រាប់តែលេចពាក្យបណ្ដឹងក្មេងស្រីអាយុ១៥ឆ្នាំប្ដឹងចៅអធិការវត្ត និងមន្រ្តីធម្មការ

ព្រះអនុគុណស្រុកអង្គរបុរីព្រះនាម ជុំ ចេង គង់នៅវត្តភ្នំបូរីស្រុកអង្គរបុរី ខេត្តតាកែវ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ​២០២០ បានចេញសេចក្ដីជូនដំណឹងមួយ ដោយអារាធនិមន្តព្រះសង្ឃពីរអង្គចេញពីវត្តគំនូរ ស្ថិតនៅក្នុងភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ ដោយមូលហេតុបង្កើតអធិករក្នុងវត្តជាច្រើនលើកច្រើនសារ នាំឲ្យ​ប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា និងដើម្បីរម្ងាប់អធិករទាំងឡាយនៅក្នុងវត្ត។

យោងតាមលិខិត្តជូនដំណឹង ព្រះសង្ឃដែលត្រូវបានអនុគុណដេញចេញពីវត្តខាងលើ ទី១ព្រះនាម ហ៊ឺ ស្រ៊ា និងទី២ព្រះនាម ចន្ទ័ សម្ផស្ស ។

ក្រោយពេលចេញសេចក្ដីជូនដំណឹងព្រះសង្ឃព្រះនាម ច៏ន្ទសម្ផស្ស បាននិមន្តចេញពីវត្តដោយមិនមានតវ៉ាអ្វីទាំងអស់ តែដោយឡែក ព្រះសង្ឃព្រះនាម ហ៊ឺ ស្រ៊ា មិនព្រមចេញពីវត្តតាមសេចក្ដីជូនដំណឹងរបស់អនុគុណស្រុកទេ តែបែរជាកេនកំលាំងពលរដ្ឋមួយចំនួនតូច និងមានយុវត្តីម្នាក់បានដាក់ពាក្យបណ្ដឹងព្រះចៅអធិការវត្តគំនូរ និងមន្រ្តីធម្មការស្រុកអង្គរបុរីម្នាក់ទៅព្រះអនុគុណស្រុកអង្គរបុរីឲ្យ​ជួយរកយុត្តិធម៌។

បើយោងតាមពាក្យបណ្ដឹង របស់យុវត្តីឈ្មោះ ឈ ស ម អាយុ១៥រស់នៅស្រុកអង្គរបុរីបានប្ដឹងព្រះចៅអធិការវត្តគំនូរព្រះនាម ឈឹម ឈឿន និងលោក ប៉ិច ឡៃហឿន ប្រធានការិយាល័យធម្មការស្រុកអង្គរបុរី ដោយរៀបរាប់ថា អ្នកទាំងពីរខាងលើបានប្ដឹងចោទយុវត្តីថា ត្រូវបានព្រះតេជគុន ហ៊ឺ ស្រ៊ា បង្ខាំងទុកក្នុងកុដ១យប់ និងចោទថា នាងបានរួមសង្វាសជាមួយព្រះសង្ឃអង្គនេះថែមទៀត។

ពាក្យបណ្ដឹងដដែលបានបន្តទៀតថា នាងប្ដឹងទាមទារឲ្យ​ព្រះចៅអធិការវត្តគំនូរ និងមន្រ្តីធម្មការសងជំងឺចិត្ត ហើយ​បើពុំដូច្នេះទេនាងនឹងបន្តប្ដឹងទៅតុលាការបន្ថែមទៀត។

ចំណែកព្រះចៅអធិការវត្តគំនូរព្រះនាម ឈឹម ឈឿន ក៏ត្រូវរងនូវបណ្ដឹងមួយករណីផ្សេងទៀតពីក្រុមអាចារ្យនិងគណៈកម្មាធិការវត្តព្រែកផ្ទោល ដោយចោទថា ព្រះចៅអធិការវត្តអង្គនេះបានទទួលកាន់យកប្រាក់សាងសង់ និងប្រាក់របស់ព្រះសង្ឃមួយចំនួនទៀតនៅក្នុងវត្ត។

ពាក់ពន្ធ័ករណីនេះ យើងមិនអាចសុំការបំភ្លឺ ពីព្រះចៅអធិការវត្តគំនូរ ព្រះនាម ឈឹម ឈឿន បាននៅឡើយទេ តែចំណែកលោក ប៉ិច ឡៃហឿន ប្រធានការិយាល័យធម្មការ និងសាសនាស្រុកអង្គរបុរីបានអះអាងថា ការប្ដឹងចោទរបស់យុវតីខាងលើ វាជាសិទ្ធិរបស់គាត់ តែអ្វីដែលសំខាន់ លោកមិនបានចោទប្រកាន់យុវតីខាងលើថាជាប់ពាក់ពន្ធ័រួមសង្វាស ឬបង្ខាំងក្នុងកុដដោយព្រះសង្ឃ ហ៊ឺ ស្រ៊ា ទេ គឺនេនជាច្រើនអង្គនៅក្នុងវត្តគំនូរជាអ្នកឃើញ ហើយក៏បានឆោឡោឡើងផ្អើលវត្តតែប៉ុណ្ណោះ ហើយក៏ក្លាយជាប្រធាបទប្រជុំ និងសម្រេចចេញសេចក្ដីជូនដំណឹងពីអនុគុណស្រុកតែម្ដង៕