សង្គម

បិទផ្សារអូឡាំពិកមួយទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

នៅ​យប់​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ រដ្ឋបាល​ខណ្ឌ​បឹង​កេងកង បានសម្រេច​បិទ​មូលដ្ឋាន​ផ្សារ​អូឡាំពិក ស្ថិតក្នុង​សង្កាត់​អូឡាំពិក ខណ្ឌ​បឹងបេង​កង រាជធានី​ភ្នំពេញ ជា​បណ្ដោះអាសន្ន​ សម្រាប់​រយៈពេល​១៤​ថ្ងៃ គិតចាប់ពី​ម៉ោង​សូន្យ​នាទី ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ ២០២១។

អាជ្ញាធរបានបញ្ជាក់ថា ការបិទផ្សារអូឡាំពិកនេះ គឺ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​វីដ​-១៩ ទៅដល់​បងប្អូន​អាជីវករ អតិថិជន ក៏ដូចជា​ប្រជា ពលរដ្ឋ​ដែល​ចេញចូល ក្នុង​ទីតាំង​ផ្សារ​ខាងលើ​។​

​ទន្ទឹមនឹងនេះ អាជ្ញាធរក៏បានអំពាវនាវ​ដល់​ប​ង​ប្អូន​អា​ជីករ សន្តិសុខ បុគ្គលិក កម្មករ បម្រើ​ការងារ​ក្នុង​ផ្សារ និង​ក្រុមគ្រួសារ​អាជីវក​រពាក់​ព័ន្ធ ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​បាន​ចេញចូល​ផ្សារ​ខាងលើ គិត​ចាប់ ពីថ្ងៃ​០៨ ខែមេសា ឆ្នាំ​២០២១ ដល់​ថ្ងៃ ទី​១៤ ខែមេសា ឆ្នាំ​២០២១ បើ​មាន​អាកា​រៈ​ក្តៅខ្លួន ក្អក ពិបាក​ដកដង្ហើម ហើយ មានការ​សង្ស័យថា​ឆ្លង​វីរុស​កូ​វីដ​-១៩ សូម​អញ្ជើញ​មក​យក​សំណាក​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ ជាបន្ទាន់ នៅ​បរិវេណ សាល​មហោស្រព​ចេនឡា ព្រមទាំង​អនុវត្តន៍​វិធានការ​ច​ត្តា​ឡី​ស័ក ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល ឱ្យបាន​ត្រឹមត្រូវ​បំផុត​៕