ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃនេះ បានប្រកាសថា មានមនុស្សចំនួន ៥នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលធ្វើឲ្យកម្ពុជាមានអ្នកស្លាប់កើនដល់ ៥៤នាក់។
អ្នកស្លាប់ទាំង៥នាក់នេះ មាន បុរសអាយុ ៣៣ឆ្នាំ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ, ស្រ្តីអាយុ ៦៦ឆ្នាំ រស់នៅខេត្តព្រះសីហនុ, ស្រ្តីអាយុ ៥២ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ១, ស្រ្តីអាយុ ៦៣ឆ្នាំ រស់នៅសង្កាត់ចាក់អង្រែក្រោម និងស្រ្តីអាយុ ៦១ឆ្នាំ រស់នៅស្រុកអង្គស្នួល ខេត្តកណ្តាល។
សូមអានប្រកាស៖