សង្គម

តុលាការខេត្តតាកែវកាត់ទោស​អ្នកផឹកស៊ីចាក់ធុងបាស់៤នាក់ ដែល​ល្មើសនឹងបំរាមអាជ្ញាធរ ​ឲ្យ​ជាប់ពន្ធនាគារម្នាក់១ឆ្នាំ និង​ពិន័យម្នាក់១លានរៀល

ចៅក្រម​សាលាដំបូង​ខេត្តតាកែវ កាលពីថ្ងៃម្សិលមិញនេះ បានប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោសមនុស្ស​ចំនួន៤នាក់ ​ដាក់ពន្ធនាគារម្នាក់ៗ១ឆ្នាំ និងពិន័យជាប្រាក់ម្នាក់១លានរៀល ចំពោះបទល្មើស​​មិន​គោរព​វិធាន​រដ្ឋបាល និង​បទ​រារាំង​ដល់​ការអនុវត្ត​វិធានការ​រដ្ឋបាល​។​

​គួររំលឹកថា កាលពី​ព្រលប់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២១ មនុស្សចំនួន៤នាក់ ត្រូវបានសមត្ថកិច្ច​ចាប់​វ៉ៃខ្នោះ​ ក្រោយពីពួកគេ​បាននាំគ្នា​ផឹកស៊ី​ចាក់ធុងបាស់​រាំលេង នៅ​ភូមិ​អង្គ​រាំង ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង​ ដោយល្មើសនឹងបំរាមរបស់អាជ្ញាធរ ជាពិសេស​​សេចក្ដីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ដែល​មិន​ឲ្យ​មានការ​ជួបជុំ​ផឹកស៊ី​ដែល​នាំ​ឲ្យ​មានការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩៕​