សង្គម

បិទផ្សារពោធិ៍ចិនតុងមួយទៀត ក្រោយមានអ្នកជំងឺកូវីដ១៩បានចូល

ផ្សារពោធិ៍ចិនតុង ដែលស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវ​បានអាជ្ញាធរសម្រេចធ្វើការ​ផ្អាកដំណើរការ​បណ្តោះអាសន្ន​រយៈពេល​១៤​ថ្ងៃ ដោយ​គិត​ចាប់ពីម៉ោង០ថ្ងៃទី២០ ខែមេសា ឆ្នាំ​២០២១នេះ ទៅ​ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ​២០២១។

ជាមួយគ្នានេះដែរ អាជ្ញាធរក៏បាន​អំពាវនាវ​ដល់បងប្អូន​អាជីវករ សន្តិសុខ បុគ្គលិក កម្មករ​បម្រើ​ការងារក្នុងផ្សារ ព្រមទាំង​ប្រជាពលរដ្ឋដែលកន្លងមកធ្លាប់​បានចេញចូលផ្សារខាងលើ​នៅថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ​២០២១ បើ​មាន​អាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយ​មាន​ការ​សង្ស័យថាឆ្លងមេរោគ​កូវីដ​១៩ សូម​អញ្ជើញទៅយកសំណាក​តេស្តរកមេរោគកូវីដ​១៩ជា​បន្ទាន់​នៅផ្សារ​ពោធិ៍ចិនតុង៕