ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធខេត្តតាកែវ សហការណ៍ជាមួយកម្លាំងអាវុធហត្ថស្រុកត្រាំកក់ ធ្វើការចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ តាមដីការបស់សាលាដំបូងខេត្តតាកែវ។
ជនសង្ស័យទាំង៣នាក់ ៖ ១-ឈ្មោះសេន រតនះ (ហៅណាក់) ភេទប្រុសអាយុ ៣៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ម្ចាស់ផ្ទះ ជួញដូរនិងប្រើប្រាស់មានដីកាបង្គាប់ឲ្យចាប់ខ្លួនចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០(បទជួញដូរនិប្រើប្រាស់នូវសារញៀន) រស់នៅភូមិអង្គបក្សីឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។
២- ឈ្មោះស្ងួន ចំរើន(ហៅតឿ)ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ ( ជួញដូរនិងប្រើប្រាស់) រស់នៅភូមិអង្គបក្សី ឃុំជាងទងស្រុកត្រាំកក់ ខេត្តតាកែវ។
៣- ឈ្មោះ នាក់ វឿន ភេទប្រុសអាយុ២៨ ឆ្នាំ ជនជាតិខ្មែរ(ជួញដូរនិងប្រើប្រាស់) រស់នៅភូមិតាមុច ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងនោះដែរ កម្លាំងកងរាជអាវុធហត្ថ ក៏ដកហូតបានវត្ថុតាងមួយចំនួនរួមមាន ក្រាមពណ៌សថ្លាចំនួន១២កញ្ចប់ (ធំ០២) ទម្ងន់ ១៧៤,៧០ក្រាម (ថ្លឹងទាំងសំបក់ថង់), ជញ្ជីងថ្នឹងថ្នាំញៀនចំនួន០១, ទូរស័ព្ទចំនួន០៥គ្រឿងម៉ាកអិនចុចពិល០២គ្រឿងម៉ាកអូប៉ូ០១គ្រឿងម៉ាកអាយហ្វូន០២គ្រឿង, ម៉ូតូចំនួន០២គ្រឿងម៉ាកនិចកញ្ចាស់ពណ៏ខ្មៅស្លាកលេខAN ៣៦២៥ ភ ព និងម៉ាកATTIla ពណ៏ស គ្មានស្លាកលេខ, សម្ភារៈច្រកនិងវេចខ្ចប់ថ្នាំញៀនមួយចំនួន៕