សង្គម

អាជ្ញាធរសម្រេច​បិទខ្ទប់ ផ្សារចាស់ ក្រោយ​រកឃើញ​មានករណីឆ្លងកូវីដ​១៩

អភិបាលខណ្ឌដូនពេញ បានថ្លែង​នៅព្រឹកមិញនេះថា អាជ្ញាធរបានសម្រេចបិទខ្ទប់ (Lock Down) ផ្សារចាស់ ស្ថិត​នៅ​ក្នុងសង្កាត់វត្តភ្នំ ក្រោយរកឃើញ​អ្នកឆ្លងជំងឺកូវីដ១៩នៅទីនោះ, ហើយវិធានការបន្ទាប់ អ្នកដែលប៉ះពាល់ទាំងផ្ទាល់ និងប្រយោលមួយចំនួននឹងត្រូវយកសំណាកនៅទីនោះតែម្តង។

តាមការបញ្ជាក់ពីអាជ្ញាធរ មិនទាន់បានជម្រាបពីចំនួនអ្នកឆ្លងថាមានប៉ុន្មាននាក់នៅឡើយទេ ដោយឡែកអ្នកពាក់ព័ន្ធមួយចំនួនកំពុងតែយកសំណាកពីក្រុមគ្រូពេទ្យនាព្រឹកនេះ។

សូមជម្រាបជូនថា ផ្សារចាស់គឺជាផ្សារទី២ហើយដែលបានបិទបន្ទាប់ពីផ្សារអូរឬស្សី ទាក់ទងនឹងព្រឹត្តិការណ៍២០ កុម្ភៈ។