ស្ពានថ្មថ្មី១ទៀតស្ថិតនៅខាងមុខសាលាខេត្តបាត់ដំបង ដែលត្រូវបានដាក់ឈ្មោះឲ្យថា ស្ពាន១៣មករា ត្រូវបានដាក់ដំណើរការប្រើប្រាស់ជាបណ្ដោះអាសន្នកាលពីថ្ងៃអាទិត្យម្សិលមិញ។
ស្ពាន១៣មករា នេះគឺជាអំណោយរបស់ លោក គៅ ហុង និងលោកស្រី ហ៊ែកស៉ីក មៀរីយាំ ព្រមទាំងលោក ហេង គឹមឡេង និងលោកស្រី កូយ សុខមាន ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនជួយកសាងស្ពានឆ្លងកាត់ស្ទឹងសង្កែថ្មីនេះ ដោយបានដំណើរការសាងសង់ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ មានប្រវែងបណ្ដោយ១០០ម៉ែត្រ និងទទឹង៨ម៉ែត្រ ជាប្រភេទបេតុង ដែលយកលំនាំដើមតាមស្ពានថ្មចាស់ ដែលសព្វថ្ងៃកំពុងមានសភាពចាស់ទ្រុឌទ្រោមមិនអាចធ្វើដំណើរបាន ៕