ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី៩ ខែមេសានេះ បានប្រកាសថា គេបានតេស្តរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី រហូតដល់ទៅ ៥៧៦នាក់ ដែលជាចំនួនដ៏ច្រើនមិនធ្លាប់មាន ខណៈករណីជាសះស្បើយមានត្រឹមចំនួន ៧០នាក់។
ក្នុងចំណោមអ្នកឆ្លងថ្មីទាំងជិត៦រយនាក់នោះ នៅ ភ្នំពេញចំនួន៥៤៤នាក់, ព្រះសីហនុ ១២នាក់, កណ្តាល ១នាក់, ស្វាយរៀង ១៦នាក់, កំពង់ចាម១នាក់ និងសៀមរាប២នាក់។
គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៣៦០៤នាក់ហើយ ខណៈអ្នកជាសះស្បើយចំនួន ១៩៨៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ១៥៩១នាក់ និងស្លាប់២៤នាក់៕