កម្លាំងប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ បានបានចុះប្រតិបត្តិការបង្ក្រាប និងធ្វើការកម្ទេចចោលដំណាំកញ្ឆាចំនួន ២ទីតាំង ស្ថិតនៅចំណុចអូរទេ(អូរក្បាលព្រះព្រំប្រទល់ជាប់ក្រុងសែនមនោរម្យ) ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានធ្វើការកម្ទេចកញ្ឆាចំនួនសរុបជិត៧០០០ដើម និងវត្ថុតាងមួយចំនួនទៀត។
យ៉ាងណាក៏ដោយ ពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកម្ចាស់កសិដ្ឋានដាំកញ្ឆារាប់ពាន់ដើមនោះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕