រដ្ឋបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសបង្ហាញឈ្មោះអ្នកជំងឺកូវីដ១៩ ចំនួន៣១នាក់ ដែលមានទីតាំងរស់នៅខុសៗគ្នា ហើយក៏បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធជាមួយនឹងមនុស្សទាំង៣១នាក់នេះ សូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាក់ទៅតាមទីតាំងដែលបានកំណត់។