សង្គម

ថ្ងៃនេះ ឆ្លងកូវីដ​ ៦៣នាក់ និងជាសះស្បើយ​១៥នាក់

តាម​ប្រកាស​របស់​ក្រសួងសុខាភិបាល ចេញ​ផ្សាយ​​​នៅព្រឹកនេះថា កម្ពុជារកឃើញ​ករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន​៦៣នាក់ និង​ជា​សះស្បើយ​ចំនួន១៥នាក់។

អ្នកឆ្លងថ្មី​ទាំង​៦៣នាក់ ក្នុងនោះ​ខេត្តព្រះសីហនុច្រើនជាងគេមានចំនួន៣៤នាក់ (ខ្មែរទាំងអស់), ភ្នំពេញ ២៣នាក់, ត្បូងឃ្មុំ ៤នាក់, កណ្តាល ១នាក់ និងស្វាយរៀង ១នាក់។

គិតត្រឹមថ្ងៃទី៣១មីនានេះ កម្ពុជាមានករណីឆ្លងកូវីដ១៩សរុប ២៤៤០នាក់ ក្នុងនោះជាសះស្បើយ ១១៩១នាក់ និងស្លាប់ ១១នាក់។ បើគិតតែសហគមន៍២០កុម្ភៈ មានចំនួនឆ្លង ១៩១៤នាក់ ក្នុងនោះជាសះស្បើយ ៦៧៧នាក់៕