សង្គម

អភិបាលរងក្រុងស្វាយរៀងម្នាក់ឆ្លងកូវីដ​១៩

តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្តស្វាយរៀង​បាន​បញ្ជាក់ថា លោក សរ សុដានី ដែលជា​អភិបាលក្រុងស្វាយរៀង ត្រូវ​គេ​រកឃើញ​វិជ្ជមាន​វីរុស​កូវីដ​១៩។

កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ​២០២១ លោក សរ សុដានី បាន​ប៉ះពាល់​ផ្ទាល់ជាមួយ​បុរស​ជនជាតិចិនចំនួន ២នាក់ ដែលត្រូវ​គេ​រកឃើញ​វិជ្ជមាន​កូវីដ​១៩ នៅសប្តាហ៍​បន្ទាប់។

ក្រោយពីបានធ្វើការស្រាវជ្រាវ គេ​បានរកឃើញអ្នក​ពាក់ព័ន្ធផ្ទាល់ និង​ដោយប្រយោល​ជាមួយ​លោក សរ សុដានី សរុប​ចំនួន ១០៥នាក់ ហើយ​ពេលនេះពួកគេ​ត្រូវ​ក្រុម​ការងារ​ចុះទៅយកសំណាក និង​ដាក់​ឲ្យធ្វើចត្តាឡីស័ក។

ជាមួយ​គ្នា​នេះដែរ រដ្ឋបាល​ខេត្ត​ស្វាយរៀង បានធ្វើ​ការ​អំពាវនាវ​ដល់អ្នកពាក់ព័ន្ធ ឬដឹងខ្លួនថា​បាន​ប៉ះពាល់​ផ្ទាល់ ឬប្រយោល​ជាមួយ​​លោក សរ សុដានី គិត​ចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០២១ ត្រូវ​ធ្វើចត្តាឡីស័ក​នៅ​តាម​ផ្ទះ​រយៈ​ពេល​១៤ថ្ងៃ ហើយ​ប្រសិន​បើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់ព័ត៌មាន​ទៅ​អាជ្ញាធរមូលដ្ឋាន៕