តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះបានបញ្ជាក់ថា មានមនុស្សចំនួន ៤០នាក់ បានឆ្លងវីរុសកូវីដ១៩ និងមនុស្សចំនួន៦នាក់បានជាសះស្បើយ។
អ្នកឆ្លងថ្មីទាំង៤០នាក់ សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ ក្នុងនោះមានជនជាតិខ្មែរ៣៤នាក់ និងជនជាតិចិន៦នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តសៀមរាប ខេត្តកំពត ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តកណ្តាល និងខេត្តកោះកុង។
គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២២៧៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១១៧២នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន១០៨៧នាក់, ស្លាប់ចំនួន១១នាក់ និង៣នាក់ទៀត ស្លាប់ដោយសារជំងឺផ្សេង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕