សង្គម

អាជ្ញាធរខេត្តកណ្តាល​ព្រមានធ្វើការ​ផាកពិន័យ ចំពោះអ្នក​មិន​ពាក់ម៉ាស់ និង​រក្សា​គម្លាត

រដ្ឋបាលខេត្តកណ្តាលកាលពីពេលថ្មីៗនេះ បានធ្វើ​អំពាវនាវដល់​ប្រជាពលរដ្ឋទាំងអស់ ឲ្យ​ចូលរួមធ្វើការ​ពាក់ម៉ាស់​ និងរក្សាគម្លាត ឲ្យបានគ្រប់គ្នា ដើម្បីកាត់ផ្តាច់សង្វាក់ នៃឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ព្រមជាមួយ​នឹងការអំពាវនាវនេះ រដ្ឋបាល​ខេត្ត​កណ្តាល ក៏​បានធ្វើ​ការ​ព្រមានផាកពិន័យ​ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមិន​ពាក់ម៉ាស់ និងរក្សាគម្លាតផងដែរ ទៅ​តាមច្បាប់​ដែល​បាន​កំណត់៕