បើតាមអាជ្ញាធរខេត្តតាកែវ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ គេបានរកឃើញចុងភៅក្នុងពិធីមង្គលការ ដែលលោក កក្កដា សោភ័ណ្ឌ ទៅចូលរួមនៅស្រុកសំរោង កាលពីថ្ងៃទី១២ ខែមីនា រកឃើញកើតជំងឺកូវីដ១៩ ក្រោយការធ្វើតេស្ដលើកទី៣។
អ្នកជំងឺមានឈ្មោះ ហ៊ីង សាមួន ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅភូមិព្រេច សង្កាត់រកាក្រៅ ក្រុងដូនកែវ។
អ្នកជំងឺត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ខណៈអ្នកពាក់ព័ន្ធចំនួន០៦នាក់ផ្សេងទៀត ត្រូបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ៕