តាមការបញ្ជាក់របស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះបានឲ្យដឹងថា គេបានរកឃើញមនុស្សចំនួន ៥៥នាក់ទៀតវិជ្ជមានវីរុសកូវីដ១៩ ដែលធ្វើឲ្យកម្ពុជាមានករណីជំងឺកូវីដ១៩ ឡើងដល់ ១៨៧២នាក់ហើយ។
អ្នកឆ្លងថ្មីទាំង ៥៥នាក់នេះ គឺសុទ្ធសឹងតែជាករណីឆ្លងក្នុងសហគមន៍ ដោយក្នុងនោះ នៅសៀមរាបចំនួន ១នាក់, ត្បូងឃ្មុំ ១នាក់, ក្រុងតាខ្មៅ ខេត្តកណ្តាល ១នាក់, ខេត្តព្រះសីហនុ ១នាក់, ខេត្តកំពង់ធំ ១នាក់ (ទារក៩ខែ), រាជធានីភ្នំពេញ ចំនួន ៥០នាក់។
ជាមួយគ្នានេះ ក៏មានករណីជាសះស្បើយចំនួន ២៣នាក់ផងដែរ ក្នុងនោះ ១នាក់ជាជនជាតិឥណ្ឌូនេស៊ី និង ២២នាក់ទៀតជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕