សង្គម

ភូមិសាស្រ្ត​រាជធានីភ្នំពេញ ខេត្តព្រះសីហនុ​, កណ្តាល, ព្រៃវែង និង​ខេត្ត​សៀមរាប ត្រូវកំណត់ជាទីតាំងត្រូវពាក់ម៉ាស់ និង​រក្សា​គម្លាត

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ​២០២១នេះ​ថា ភូមិ​សាស្រ្ត​រាជធានីភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្តកណ្តាល ខេត្ត​ព្រៃវែង និង​ខេត្ត​សៀមរាប ត្រូវ​បាន​កំណត់​យក​ជា​ភូមិ​សាស្រ្ត​ដែល​មាន​ឆ្លង​រាលដាល​ នៃជំងឺកូវីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ ដែល​តម្រូវ​ឲ្យ​មាន​ការ​អនុវត្ត​កាតព្វកិច្ច​ពាក់ម៉ាស់ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព។

បើតាម​ការ​បញ្ជាក់របស់​ក្រសួងសុខាភិបាល ការ​អនុវត្ត​កាតព្វកិច្ច​ពាក់ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាពបុគ្គលនេះ ត្រូវ​ចាប់​ផ្តើម​អនុវត្ត​ចាប់ពីថ្ងៃជូនដំណឹង​នេះ រហូត​ដល់​មាន​ការ​ជូនដំណឹង​ជាថ្មី។