សង្គម

គ្រប់វត្តអារាមត្រូវណែនាំ​ឲ្យ​វាយគង ទូងស្គរ មួយថ្ងៃ៥ដង ដើម្បី​រំលឹកដល់ពលរដ្ឋពីជំងឺកូវីដ១៩

សេចក្តីណែនាំ​មួយ ដែលចេញ​ដោយ​ក្រសួងធម្មការ និង​សាសនា បានប្រាប់​ទៅ​គ្រប់វត្ត​អារាមទាំងអស់នៅទូទាំងប្រទេស ត្រូវវាយគង ជួង រគាំង ទូងស្គរមួយថ្ងៃ​ ៥ដង ដើម្បីជាសាររម្លឹកប្រជាពលរដ្ឋឱ្យចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍។

ការវាយគង ជួង រគាំង ទូងស្គរនេះ ធ្វើឡើងនៅម៉ោង ៥ព្រឹក, ម៉ោង ១១ព្រឹក, ម៉ោង ២រសៀល, ម៉ោង៥ល្ងាច និងម៉ោង ៨យប់៕