ជនជាតិចិនចំនួន២១នាក់ ដែលត្រូវអាជ្ញាធរខេត្តតាកែវ ឃាត់ខ្លួនបាន ក្រោយពួកគេបានលួចចូលប្រទេសកម្ពុជាតាមប្រទេសវៀតណាមកាលពីពេលថ្មីៗនេះ ឥឡូវត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក។
ការបញ្ជូននេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័ក២ គរុកោសល្យភូមិភាគខេត្តតាកែវ។
សូមបញ្ជាក់ថា ជនជាតិចិនទាំងនេះ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួនជាបន្តបន្ទាប់ពីកាលពីអំឡុងថ្ងៃទី១០ និងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្រោយពីពួកគេបានព្យាយាមចូលប្រទេសកម្ពុជាខុសច្បាប់ ដោយឆ្លងកាត់ប្រទេសវៀតណាម៕