រដ្ឋបាលខេត្តកែប បានជូនដំណឹងនៅថ្ងៃនេះ (២២ មីនា) ថា គេបានរកឃើញស្រ្តីម្នាក់ដែលជាជំនួយការចុងភៅនៅកាស៊ីណូមួយក្រុងព្រះសីហនុ និងបានមកសំងំនៅផ្ទះក្នុងខេត្តកែប មានវិជ្ជមានវីរុសកូវីដ១៩។
ស្រ្តីរូបនេះ បានមកដល់ខេត្តកែប កាលពីវេលាម៉ោងប្រមាណ ១១យប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ តាមរយៈមធ្យោបាយម៉ូតូផ្ទាល់ខ្លួន និងបានសំងំនៅផ្ទះ, ហើយនៅថ្ងៃទី១៩ ខែមីនា អាជ្ញាធរបានចុះទៅពិនិត្យ និងបាននាំយកទៅធ្វើចត្តាឡីស័ក ព្រមទាំងបានយកសំណាកទៅពិនិត្យនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ហើយទទួលបានលទ្ធផលនៅព្រឹកថ្ងៃទី២២ ខែមីនា ថា វិជ្ជមានវីរុសកូវីដ១៩។
បច្ចុប្បន្ននេះ ក្រុមការងារឆ្លើយតបបន្ទាន់ កំពុងតែធ្វើការស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយបុគ្គលវិជ្ជមានវីរុសកូវីដ១៩នេះបន្តទៀត ក្រោយពីរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ចំនួន ៥នាក់៕