តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សួស ស្រីផល ហៅសួស វីហ្សា ត្រូវគេរកឃើញវិជ្ជមានវីរុសកូវីដ១៩ បន្ទាប់ពីនាងធ្វើតេស្តសំណាកលើកទី៣។
បើតាមការបញ្ជាក់របស់ អ្នកនាង សួស វីហ្សា កន្លងមកនាងធ្លាប់បានទៅថតបទចម្រៀងនៅក្នុងស្ទូឌីយូជាមួយតារាចម្រៀង ណុប បាយ៉ារិទ្ធ និងតារាចម្រៀង សុគន្ធ នីសា កាលពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១ ធ្វើឲ្យនាងគិតថា នាងបានឆ្លងតាំងពីថ្ងៃនោះមក៕