សង្គម

ឆ្លង​៣៧នាក់សុទ្ធតែក្នុងសហគមន៍ និងជាសះស្បើយ ១៩នាក់

ក្រសួងសុខាភិបាល​កម្ពុជា​បានប្រកាស​នៅព្រឹក​ថ្ងៃតី១៩ ខែមីនា ឆ្នាំ​២០២១នេះថា គេ​បានរកឃើញ​វិជ្ជមាន​វីរុស​កូវីដ​១៩​ចំនួន ៣៧នាក់ និង​មាន​ករណីជា​សះស្បើយ ១៩នាក់។

អ្នករកឃើញ​វិជ្ជមានទាំង​៣៧នាក់ សុទ្ធសឹងតែជាករណីឆ្លងក្នុងព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ ដោយ​ក្នុងនោះ ៣នាក់​នៅ​ខេត្តព្រះសីហនុ, ៣៣នាក់នៅរាជធានីភ្នំពេញ, ១នាក់នៅខេត្តកណ្តាល។