រដ្ឋបាលខេត្តសៀមរាបបានប្រកាសកាលពីថ្ងៃម្សិលមិញ (១៨ មីនា) ថា ខ្លួននឹងដាក់ទីតាំងធ្វើការត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និងស្កេន QR Code ទប់ស្កាត់កូវីដ១៩ ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៅផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប-បន្ទាយមានជ័យ។
ការដាក់នេះ គឺក្នុងគោលបំណងបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ឆ្លងចូលសហគមន៍ក្នុងភូមិសាស្រ្តខេត្តសៀមរាប និងបង្កលក្ខណៈងាយស្រួលដល់មន្រ្តីជំនាញក្នុងការស្រាវជ្រាវពាក់ព័ន្ធនឹងជំងឺកូវីដ១៩។
សូមបញ្ជាក់ដែរថា ចាប់ពីដើមខែមីនា ខេត្តសៀមរាប ក៏បានដាក់ប៉ុស្តិ៍សម្រាប់ត្រួតពិនិត្យសុខភាពនៅព្រំប្រទល់ជាមួយនឹងខេត្តកំពង់ធំដែរ៕