តាមប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះបានបញ្ជាក់ថា គេបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩សរុបចំនួន ៣៦នាក់ ក្នុងនោះ ៣៥នាក់ជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ។
ចំណោមមនុស្ស៣៥នាក់ដែលឆ្លងក្នុងសហគមន៍នេះ ២១នាក់ ជាជនជាតិខ្មែរ និងវៀតណាម នៅស្រុកកោះធំ ខេត្តកណ្តាល, ១៤នាក់ជាជនជាតិខ្មែរ និងចិន នៅរាជធានីភ្នំពេញ៕