ដោយសារតែចំនួន នៃអ្នកឆ្លងកូវីដ១៩នៅក្នុងភូមិសាស្រ្តស្រុកកោះធំ កាន់តែមានចំនួនច្រើនឡើង មិនធូរស្រាលសោះនោះ រដ្ឋបាលស្រុកកោះធំ បានធ្វើការស្នើដល់ម្ចាស់អាជីវកម្មគ្រប់ប្រភេទនៅក្នុងស្រុកនេះ ផ្អាកដំណើរការអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។
សូមបញ្ជាក់ដែរថា បើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃនេះ ខេត្តកណ្តាលមានអ្នកជំងឺកូវីដ១៩ជិត២រយនាក់ហើយ ដោយក្នុងនោះសម្រាប់ស្រុកកោះធំរបាយការណ៍ថ្ងៃម្សិលមិញបានបង្ហាញថា មានអ្នកឆ្លងរហូតដល់៦៤នាក់ដែលជាចំនួនច្រើនជាងគេ ខណៈថ្ងៃនេះ របាយការណ៍ថា មានឆ្លង ២២នាក់បន្ថែមទៀត៕