ក្រោយពីផ្អាកមិនឲ្យជនបរទេសមកពីប្រទេសចំនួន៦ ចូលមកកាន់ប្រទេសកម្ពុជានោះ នៅថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសអនុញ្ញាតឲ្យពួកគេចូលមកកាន់ប្រទេសកម្ពុជាបានវិញហើយ។
យ៉ាងណាក៏ដោយ គ្រប់អ្នកដំណើរទាំងអស់ដែលចូលមកប្រទេសកម្ពុជា ទាំងជនជាតិខ្មែរ និងជនបរទេស គឺតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព ដោយបញ្ជាក់ថា គ្មានមេរោគកូវីដ១៩ ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយរដ្ឋាភិបាល នៃប្រទេសសាម៉ី ក្នុងរយៈពេល ៧២ម៉ោង។
បន្ថែមពីលើនេះ ជនបរទេស ក៏ត្រូវមានឯកសារធានារ៉ាប់រងសុខភាពក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លារអាមេរិកផងដែរ៕