សង្គម

អាជ្ញាធរ​ដកហូត​អាជ្ញាប័ណ្ណ KTV របស់វៀតណាមមួយនៅខណ្ឌដូនពេញ​ ព្រោះតែបំពាន​ការ​ណែនាំ

អាជ្ញាធរខណ្ឌដូនពេញ បានសម្រេច​ដកហូត​អាជ្ញាប័ណ្ណហាងខារ៉ាអូខេ​ វៀតណាម យីយោ HAT VOL NHAU 007 ស្ថិត​នៅសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

អាជ្ញាធរបញ្ជាក់ថា ការ​សម្រេច​ដកហូតអាជ្ញាប័ណ្ណនេះ គឺក្រោយពីទីតាំងខារ៉ាអូខេបានល្មើសច្បាប់ លួចលាក់បើកដំណើរការបំពាន នឹងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

សូម​បញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ ៩យប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ​២០២១ កម្លាំងគណបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះទៅ​បិទភោជនីយដ្ឋាន និងខារ៉ាអូខេ​(KTV)​ (វៀតណាម) យីយោ HAT VOL NHAU 007 ដោយ​ឃាត់ខ្លួនមនុស្សចំនួន១០នាក់ ស្រី២នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បី អនុវត្តតាមនីតិវិធីច្បាប់៕