ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅព្រឹកថ្ងៃនេះថា គេបានរកឃើញករណីឆ្លងវីរុសកូវីដ១៩សរុបរហូតដល់ទៅ ៦២នាក់ ហើយក្នុងនោះ ៦០នាក់គឺពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
គិតត្រឹមព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានករណីឆ្លងកូវីដ១៩សរុបចំនួន ១២២៥នាក់ហើយ ក្នុងនោះសម្រាប់ករណីឆ្លងក្នុងសហគមន៍ គឺបានកើនដល់ ៧១២នាក់៕