ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅមុននេះថា អ្នកកើតជំងឺកូវីដ១៩ម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី បានទទួលមរណភាព នៅវេលាម៉ោង១០ និង៤០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ។
ជនរងគ្រោះដែលស្លាប់ដោយសារកូវីដ១៩នេះ ត្រូវបានបញ្ជាក់ថា ជាជនជាតិខ្មែរ មានអាយុ៥០ឆ្នាំ និងជាអ្នកបើកបរឲ្យជនជាតិចិននៅខេត្តព្រះសីហនុ៕