ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ នៅលើបណ្តាញសង្គម គេឃើញមានការរិះគន់យ៉ាងសន្ធាប់ទៅលើចំណាត់ការរបស់ថ្នាក់លើ ដែលបានឲ្យស្រ្តីនគរបាលចរាចរណ៍ នៃស្រុកសៀមប៉ាង ធ្វើកិច្ចសន្យា ដោយខ្លួនគ្រាន់តែបំប៉ៅដោះកូន ក្នុងកំឡុងពេលបំពេញភារកិច្ចតែប៉ុណ្ណោះ។
អ្នកខ្លះបានលើកឡើងថា ទង្វើរបស់ថ្នាក់លើនេះ គឺហាក់មិនយល់អំពីការលំបាករបស់ស្រ្តីភេទដែលជាម្តាយទាល់តែសោះ, ហើយថា ការបំប៉ៅដោះកូននេះ គឺពុំមានច្បាប់ណាហាមឃាត់ឡើយ ហើយថា ទង្វើរបស់ស្រ្តីនគរបាលចរាចរណ៍រូបនេះ គឺជាទង្វើដែលគួរឲ្យសរសើរទៅវិញទេ ដែលនាងមិនបានរត់ចោលម៉ោងការងារ ហើយសុខចិត្តយកកូនមកប៉ៅ ពេលធ្វើការងារយ៉ាងដូច្នេះ។
ជាមួយនឹងការកោតសរសើរនេះ ក៏មានមហាជនមួយចំនួន បានប្រកាសដោយផ្តល់ថវិកាដល់ស្រ្តីនគរបាលចរាចរណ៍នោះថែមទៀត៕