នៅព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០២១ នេះ កម្លាំងសមត្ថកិច្ចស្រុកល្វាឯម បានចុះទៅបិទភូមិវាលធំ ឃុំពាមខកញ៉ាអុង ជាបណ្តោះអាសន្ន ក្រោយពីភូមិនេះគេបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩រហូតដល់ទៅ ៩នាក់។
បើតាមអធិការដ្ឋាននគរបាលស្រុកល្វាឯម ភូមិនេះ មានខ្នងផ្ទះចំនួន៣០០គ្រួសារ ឥឡូវនេះ សមត្ថកិច្ចបានធ្វើការហ៊ុំព័ទ្ធពួកគាត់មិនឲ្យចេញក្រៅ ដោយខាងគ្រូពេទ្យធ្វើការយកសំណាកពួកគាត់ទាំងអស់៕