ស្រុកចំនួន២ នៃខេត្តកោះកុង គឺស្រុកបូទុមសាគរ និងស្រុកគិរីសារគរ បានសម្រេចធ្វើការផ្អាកជាបណ្តោះអាសន្ន ដោយមិនឲ្យមានការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីជប់លៀងផ្សេងៗ ចាប់ពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១តទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
ការផ្អាកមិនឲ្យមានការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីជប់លៀងផ្សេងៗនេះ ត្រូវបានរដ្ឋបាលស្រុកទាំងពីរបញ្ជាក់ថា គឺដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃការចម្លងជំងឺកូវីដ១៩។
សូមបញ្ជាក់ដែរថា គិតមកត្រឹមថ្ងៃទី១០ ខែមីនា នេះ ខេត្តកោះកុងមានករណីឆ្លងវីរុសកូវីដ១៩ ចំនួន៤ករណី ក្នុងនោះមានជនជាតិខ្មែរ ២នាក់, សឹង្ហបុរី ១នាក់ និងជនជាតិចិន ១នាក់៕