សង្គម

ថ្ងៃនេះ កម្ពុជាមានអ្នកឆ្លងកូវីដ​១៩ដល់ជាង ១ពាន់នាក់ហើយ ក្រោយ​រកឃើញ​អ្នក​ឆ្លងថ្មី​​​២៤នាក់ថែមទៀត

តាមសេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅព្រឹក​ថ្ងៃទី៨ ខែមីនា ឆ្នាំ​២០២១នេះ​បាន​ឲ្យដឹងថា គេ​បានរកឃើញ​ករណីឆ្លង​វីរុស​កូវីដ​១៩ថ្មី​ចំនួន ២៤នាក់បន្ថែម ដែលសុទ្ធសឹងតែជា​ករណីឆ្លងក្នុងព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ ហើយ​ជាមួយ​គ្នា​ ក៏​មាន​មនុស្ស​ចំនួន ៧នាក់បាន​ជា​សះស្បើយ​ផងដែរ។

អ្នកឆ្លងថ្មីទាំង២៤នាក់ មាន​ ៣នាក់នៅខេត្តកណ្តាល, ១២នាក់នៅភ្នំពេញ, ១នាក់នៅកំពង់ចាម, ៧នាក់នៅក្រុងព្រះសីហនុ និង ១នាក់​នៅ​ខេត្តកំពង់ធំ។

សូមអានប្រកាសរបស់ក្រសួងសុខាភិបាល៖