សង្គម

ថ្ងៃនេះ មាន​ករណីឆ្លង​កូវីដ​១៩ថ្មី​ចំនួន២១នាក់ថែមទៀត សុទ្ធសឹងតែជាករណីឆ្លង​ក្នុងសហគមន៍

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅព្រឹក​ថ្ងៃទី៦ ខែមីនា ឆ្នាំ​២០២១នេះ​បាន​បង្ហាញថា ថ្ងៃនេះ​កម្ពុជា​មានអ្នក​ឆ្លង​ជំងឺកូវីដ​១៩​ថ្មី​ចំនួន ២១នាក់​ដែលសុទ្ធ​សឹងតែជាអ្នក​ឆ្លង​ក្នុង​សហគមន៍។

អ្នកឆ្លងថ្មីទាំង២១នាក់ មាន​១១នាក់​នៅ​រាជធានីភ្នំពេញ និង​១០នាក់​នៅ​ខេត្តព្រះសីហនុ ដែលមាន​ជនជាតិខ្មែរ ៤នាក់, ជនជាតិចិន១៣នាក់, វៀតណាម ៣នាក់ និង​ម៉ាឡេស៊ី ១នាក់។

បើគិត​ត្រឹម​ម៉ោង៧ព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ​២០២១នេះ កម្ពុជា​មាន​ករណីឆ្លង​វីរុស​កូវីដ​១៩​សរុបចំនួន ៩៥៣នាក់ ក្នុងនោះ​ករណីឆ្លង​ក្នុង​សហគមន៍ បានកើន​ដល់៤៤៦នាក់៕