រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃនេះ បានផាកពិនយ័ជាប្រាក់ចំនួនពីរលានរៀល ចំពោះបុរសម្នាក់ដែលអនុវត្តឲ្យបានត្រឹមត្រូវក្នុងការធ្វើចត្តាឡីស័ក ដោយគាត់បានដើរចេញពីផ្ទះ ទៅកាន់ទីតាំងផ្សេងៗទៀតនៅក្នុងក្រុងព្រះសីហនុ។
បុរសដែលត្រូវផាកពិន័យនេះ ត្រូវបានបញ្ជាក់ថា មានអាសយ័ដ្ឋាននៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជាប់របងសាលារៀនហ៊ុន សែនមិត្តភាពក្រុងព្រះសីហនុ ធ្វើការនៅក្នុងសណ្ឋាគារឯកជនមួយក្នុងក្រុងព្រះសីហនុ។
បុរសរូបនេះ គឺជាអ្នកពាក់ពន្ធ័ដោយប្រយោលជាមួយនឹងអ្នកជំងឺកូវីដ១៩ដែលក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តដាក់ឲ្យធ្វើចត្តាឡីសក័ដោយខ្លួនឯងនៅក្នុងផ្ទះ៕