សង្គម

ពលរដ្ឋ​រស់នៅ​ខេត្តក្រុង​ចំនួន៣ដែលប្រឈម​នឹង​ការឆ្លង​ខ្លាំង នឹង​ទទួល​បាន​ការ​ចាក់វ៉ាក់សាំងកូវីដ១៩

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅព្រឹក​ថ្ងៃទី៤ ខែមីនា ឆ្នាំ​២០២១ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់​ថា វ៉ាក់សាំង AstraZeneca ផលិតនៅ​ឥណ្ឌា ដែល​កម្ពុជាទើបតែទទួលបានប្រមាណជាង ៣២ម៉ឺនដូស នឹងផ្តល់អាទិភាព​ឱ្យរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ដែល​ជាតំបន់ប្រឈមខ្ពស់​នៃការឆ្លងជំងឺនេះ។

សម្តេចបានណែនាំឲ្យ​ចាក់វ៉ាក់សាំងនេះ ដល់មន្រ្តីមូលដ្ឋាន និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងលើ។

បើតាមសម្តេចតេជោ គិតត្រឹមល្ងាចម្សិលមិញ កម្ពុជាបានចាក់វ៉ាក់សាំងឱ្យប្រជាជនខ្លួនប្រមាណជាង ១២ម៉ឺននាក់ហើយ៕