បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ពេលនេះកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពកម្រិតសម្ពាធទាបខ្សោយ ជាមួយនឹងបម្រែបម្រួល នៃទិសខ្យល់ ដែលវាគឺជាអន្តកាលពីរដូវរំហើយ មករដូវប្រាំង ដែលអាចបង្កឲ្យមានជាបាតុភូតកំណកក្នុងបរិយាកាសនៅតាមតំបន់មួយចំនួន។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពពី ២៣ ទៅ៣៦អង្សាសេ មានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង ពិសេសនៅបណ្តាខេត្តភាគពាយ័ព្យ។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពមានពី ២៣ ទៅ៣៦អង្សាសេ មានភ្លៀង ផ្គរ រន្ទះ ពីខ្សោយ ទៅខ្លាំង។
ដោយឡែកតំបន់មាត់សមុទ្រវិញ សីតុណ្ហភាពមានពី ២៣ ទៅ៣៥អង្សាសេ មានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង។
ក្នុងនោះដែរ ក្រសួងធនធានទឹក ស្នើដល់បងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្ន នូវបាតុភូតខ្យល់កន្រ្តាក់ ដែលអាចកើតមានក្នុងអំឡុងថ្ងៃទី៣-៤ ខែមីនា៕