កាលពីថ្ងៃម្សិលមិញ ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ថា មានជនជាតិចិន-វៀតណាម ចំនួន១៥នាក់ត្រូវរកឃើញវិជ្ជមានកូវីដ១៩ តែលទ្ធផលចេញនៅទាបភ្លឺ ធ្វើឲ្យក្រសួងពិបាកប្រមូលពួកគេ។
យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី២៥ កុម្ភៈ នេះ ក្រសួងបានបញ្ជាក់ថា អ្នកជំងឺទាំង១៥នាក់នោះ ក្រុមការងារបានទទួលយកពួកគាត់មកដាក់ព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋរួចរាល់ហើយ លើកលែងតែមនុស្សចំនួន ៣នាក់ ដែលក្រុមការងារកំពុងតាមរក។
សូមបញ្ជាក់ថា មនុស្សទាំង១៥នាក់នោះ គឺមានជនជាតិចិន ១៤នាក់ និងជនជាតិវៀតណាម ១នាក់ ដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញ៕