តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅក្នុងចំណោមមនុស្ស៤០នាក់ ដែលត្រូវរកឃើញវិជ្ជមានវីរុសកូវីដ១៩នៅថ្ងៃនេះ មានជនជាតិចិន និងវៀតណាមចំនួន១៥នាក់ ដែលក្រសួងកំពុងធ្វើការទំនាក់ទំនងរក ព្រោះលទ្ធផលតេស្តរបស់ពួកគេទើបតែទទួលបាននៅវេលាម៉ោង៣ទាបភ្លឺទៅហើយ។
យ៉ាងណាក៏ដោយ ក្រសួងនឹងរាយការណ៍ជាបន្តទៀត នៅពេលដែលមានព័ត៌មានជាក់លាក់ពីករណីអ្នកជំងឺទាំង១៥នាក់នោះ។