ក្រសួងអប់រំ យុវជន និងកីឡា កាលពីយប់មិញ បានចេញសេចក្តីជូនដំណឹងមួយ ដោយសម្រេចធ្វើការផ្អាកដំណើរការបណ្តោះអាសន្នចំពោះគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល រយៈពេល២សប្តាហ៍ ដោយគិតចាប់ពីការជូនដំណឹងនេះតទៅ ហើយគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។