សង្គម

រកឃើញ​អ្នកវិជ្ជមានកូវីដ​១៩ថ្មី ចំនួន៣៥នាក់ ក្នុងនោះ ៣១នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះថា គេបានរកឃើអ្នកឆ្លងជំងឺកូវីដ​១៩ ថ្មីចំនួន៣៥នាក់ថែមទៀត ដែលក្នុងនោះមាន៣១មានករណីវិជ្ជមាន ក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ»។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែកុម្ភៈ​ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៦៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៩៣នាក់៕