សង្គម

កូវីដ១៩ ៖ រកឃើញករណីឆ្លង៤នាក់ ជាអ្នកដំណើរចូលមក​កម្ពុជា

ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅព្រឹក​ថ្ងៃតី១៨ ខែកុម្ភៈ ឆ្នាំ​២០២១នេះថា គេ​បានរកឃើញករណីឆ្លងកូវីដ១៩ថ្មីបន្ថែមចំនួន៤នាក់ គឺជាករណីនាំចូល តែមិនមែនជាពលករខ្មែរត្រលប់មកពីថៃឡើយ។

សូមជម្របថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៤៨៣នាក់ ក្នុងនោះអ្នកជំងឺ ៤៧០នាក់ព្យាបាលជាសះស្បើយ និងអ្នកជំង១៣នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ៕