ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ទ្រនុងសម្ពាធខ្ពស់ បាននិងកំពុងមានឥទ្ធិពលមកលើប្រទេសកម្ពុជាពេញមួយសប្តាហ៍នេះ ដែលនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់ទំនាបកណ្តាល អាចមានសីតុណ្ហភាពពី ១៨ ទៅ៣៣អង្សាសេ ហើយនៅថ្ងៃទី១៨-១៩ ខែកុម្ភៈ មានខ្យល់កន្រ្តាក់ល្បឿនបង្គួរ នៅទំនាបកណ្តាល។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអាចមានពី ១៧ ទៅ ៣៣អង្សាសេ ហើយនៅថ្ងៃទី១៧-២០ ខែកុម្ភៈ មានខ្យល់កន្រ្តាក់ល្បឿនខ្លាំងនៅខ្ពង់រាបខាងកើត។
ដោយឡែកតំបន់មាត់សមុទ្រវិញ សីតុណ្ហភាពអាចមានពី ១៩ ទៅ ៣២អង្សាសេ ហើយនៅថ្ងៃទី១៨-១៩ កុម្ភៈ មានខ្យល់កន្រ្តាក់ល្បឿនបង្គួរ ជាមួយនឹងរលកមានកម្ពស់មធ្យមនៅខេត្តកោះកុង និងតំបន់ឆ្នេរ៕