សង្គម

កូវីដ១៩៖ ថ្ងៃនេះ កម្ពុជាគ្មានករណីឆ្លងថ្មី និង​គ្មានករណីជា​សះស្បើយ

តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០២១នេះ បានបញ្ជាក់ថា ថ្ងៃនេះកម្ពុជាពុំ​មានករណីឆ្លងវីរុស​កូវីដ​១៩ថ្មីទេ ហើយ​ក៏​គ្មានករណីជា​សះស្បើយ​ដែរ។

គិតទាំងនេះ មានរយៈ​ពេល​៤ថ្ងៃហើយ ដែល​កម្ពុជាពុំ​រកឃើញ​ករណីឆ្លងថ្មី។

ដូច្នេះ គិត​ត្រឹម​ម៉ោង​៧ព្រឹក​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០២១នេះ កម្ពុជាមាន​អ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៧៩នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៤៦៩នាក់ និងអ្នកជំងឺចំនួន ១០នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕