កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ កងកម្លាំងចម្រុះនៅច្រកទ្វារអន្តរជាតិដូងរួម និងទាហានថៃ បានធ្វើការឆែកឆេក្នុងរថយន្តដឹកផ្លែឈើ១គ្រឿងមានស្លាកលេខ ត្បូងឃ្មុំ ៣ A-០៥៤៩ ឃើញមានបង្កប់ពលករមកពីប្រទេសថៃ ចំនួន០២នាក់ ក្នុងនោះមានម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀតជាជនជាតិវៀតណាម។
បន្ទាប់ពីធ្វើការឆែករួច ពលករទាំងពីរនាក់បានយកទៅដាក់នៅមណ្ឌលចត្តាឡីស័ក ចំណែកឯអ្នកបើកបររថយន្ត និងព្រូ ត្រូវបញ្ជូនទៅអោយអធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីដាក់ទោសទៅតាមនីតិវិធី។
គួរបញ្ជាក់ដែរថា ករណីលួចឆ្លងដែនដើម្បីគេចពីកន្លែងធ្វើចត្តាឡីស័កនេះ កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ ក៏មានពលករខ្មែរម្នាក់បានជាន់មីនផ្ទុះដាច់ជើងម្ខាង ក្រោយពីគេបានលួចឆ្លងដែន ដោយដើរកាត់តាមព្រៃនៅក្បែរច្រកអន្តរជាតិប៉ោយប៉ែត៕