អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា រយៈពេលពីរថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន ពោលគឺនៅថ្ងៃទី១១-១២ ខែកុម្ភៈ មានមនុស្សចំនួន៧នាក់បានស្លាប់ និង៣០នាក់បានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។
គ្រោះថ្នាក់ចរាចរណ៍រយៈពេលពីរថ្ងៃ នៃបុណ្យចូលឆ្នាំចិន គឺបានកើតឡើងចំនួន ២៤លើក ដោយនៅថ្ងៃទី១១ ខែកុម្ភៈ បានកើតឡើងចំនួន ១០លើក ស្លាប់មនុស្សចំនួន ២នាក់ និងរបួសចំនួន ១២នាក់ (ធ្ងន់ ៩នាក់ និងស្រាល ៣នាក់) , នៅថ្ងៃទី១២ ខែកុម្ភៈ បានកើតឡើងចំនួន ១៤លើក ស្លាប់មនុស្សចំនួន ៥នាក់ និងរបួស ១៨នាក់ (ធ្ងន់ ១០នាក់ និងស្រាល ៨នាក់)៕