សង្គម

ក្រសួងយុត្តិធម៌ ប្រកាស​បើកយុទ្ធនាការដោះស្រាយ​ការ​កកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត

ក្រសួងយុត្តិធម៌​បានប្រកាស​នៅ​ក្នុង​សេចក្តី​ជូនដំណឹង​របស់​ខ្លួនថា ក្រសួងនឹង​ប្រកាស​បើក​យុទ្ធនាការដោះ​ស្រាយ​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តាម​សាលា​ដំបូង​រាជធានី ខេត្ត​ ដោយ​ផ្តើម​នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ​២០២០។

យុទ្ធនាការ​នេះ មាន​លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជា​ប្រធាន​គណៈកម្មការ​ដឹកនាំ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងយុត្តិធម៌ថា យុទ្ធនាការដោះស្រាយ​ការ​កកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត គឺធ្វើ​ឡើងក្នុង​គោល​បំណង​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំរឿង​ដែល​មាន​នៅ​តាម​សាលា​ដំបូង​រាជធានី ខេត្ត ក៏​ដូចជា​ដើម្បីចូលរួម​ចំណែក​ដោះ​ស្រាយ​ការ​ចង្អៀត​ណែន នៃ​អ្នក​ជាប់​ឃុំ​នៅ​តាម​ពន្ធនាគារ ព្រមទាំង​លើក​កម្ពស់​សមត្ថភាព​ស្ថាប័ន​តុលាការ​ ក្នុង​ការ​ផ្តល់​សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ប្រសើរ តាម​រយៈ​ការ​ពន្លឿន​ចំណាត់​ការ​សំណុំរឿង៕