តាមការប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះបានឲ្យដឹងថា កម្ពុជាបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ចំនួន២នាក់ និងជាសះស្បើយ១នាក់។
អ្នកដែលរកឃើញវិជ្ជមានទាំង២នាក់នេះ ម្នាក់ជាស្រ្តីជនជាតិខ្មែរ អាយុ១៩ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក និងម្នាក់ទៀតជាស្រ្តីជនជាតិចិន អាយុ២៦ឆ្នាំ ជាអ្នកដំណើរមកពីប្រទេសចិន។
ដោយឡែកអ្នកជាសះស្បើយម្នាក់ គឺជាបុរសជនជាតិឥណ្ឌូនេស៊ី អាយុ២៤ឆ្នាំ ស្នាក់នៅខេត្តព្រះសីហនុ បានមកដល់កម្ពុជាកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១៕